ស្ត្រីខ្មែរលុងខ្លួនចេញទៅណាមិនរួច ក្រោយពីត្រូវបានគេបោកយកទៅរៀបការនៅបរទេស។

គ្រួសាររបស់នាងចាន់ធី* នៅទីជនបទក្នុងប្រទេសកម្ពុជាមានប្រាក់តិចតួចសម្រាប់ការចំណាយផ្សេងៗ។ ប្រាក់ដែលបានមកពីការធ្វើស្រែចំការមិនគ្រប់គ្រាន់សម្រាប់ការចំណាយទេ។ នាងបានមកធ្វើការងារនៅភ្នំពេញ ប៉ុន្តែទទួលបានប្រាក់ខែតិចតួច។ នាងនៅចងចាំថា ថ្ងៃមួយ ម្តាយនាងបានទូរស័ព្ទមករកនាង។ «ម្តាយរបស់ខ្ញុំថាធ្វើការងារនៅភ្នំពេញ កូនបានប្រាក់តែ $១០០ ក្នុងមួយខែដើម្បីជួយគ្រួសារ។ វាមិនគ្រប់គ្រាន់ទេ»។ នេះជាចំណុចចាប់ផ្តើមនៃបោកបញ្ឆោត ការបង្ខិតបង្ខំ ការរំលោភបំពាន និងការរៀបការដោយបង្ខំ។

រឿងរ៉ាវរបស់នាងចាន់ធីគឺជារឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវរបស់នារីខ្មែរជាច្រើននាក់ ដែលត្រូវបានយកមកវិភាគ នៅក្នុងរបាយការណ៍នៃការស្រាវជ្រាវស្តីពីការៀបការដោយបង្ខំរវាងនារីខ្មែរនិងបុរសចិន (PDF) ដែលUN-ACT និងអង្គការដៃគូបានចេញផ្សាយកាលពីឆ្នាំ២០១៦។ គម្រោងនេះគឺជាការឆ្លើយតបនឹងការកើនឡើងនៃចំនួនករណីទាក់ទងនឹងការជួញដូរមនុស្សដោយរបៀបណា?

ការរៀបការដោយបង្ខំ មិនត្រូវកំណត់ន័យច្បាស់លាស់ទេ នៅក្នុងច្បាប់អន្តរជាតិទេ។ ឯកសារមួយនៅក្នុងចំណោមឯកសារមួយចំនួនតូចទាក់ទងនឹងបញ្ហានេះគឺ អនុសញ្ញាឆ្នាំ១៩៥៦ ដែលចាត់ថ្នាក់ការអនុវត្តនៃការរៀបអាពាហ៍ពិពាហ៍ ដែលក្នុងនោះ ស្ត្រីគ្មានសិទ្ធិដើម្បីរៀបការជាមួយនឹងភាគីទីបី ត្រូវបានចាត់ទុកថាស្រដៀងគ្នានឹងទាសភាព។ ក្រោយមក ការអនុវត្តបែបនេះត្រូវបានបញ្ចូលជាទម្រង់នៃការកេងប្រវ័ញ្ចនៅក្នុងនិយមន័យអន្តរជាតិនៃអំពើជួញដូរមនុស្ស ដែលបង្កើតឱ្យមានទំនាក់ទំនងរវាងបាតុភូតទាំងពីរ។

ទំនាក់ទំនងទាំងនេះឃើញកាន់តែច្បាស់នៅក្នុងការរៀបការដោយបង្ខំ ដែលជាផ្នែកមួយនៃលំហូរជួញដូរទៅរៀបការតាមរយះទេសន្តរប្រវេសន៍។ ដោយសារតែគោលនយោបាយឱ្យមានកូនតែមួយអស់រយះពេលជាង៣០ឆ្នាំ បូករួមជាមួយនឹងការនិយមចង់បានកូនប្រុសច្រើនជាងចំនួនស្ត្រី។ បញ្ហានេះ នាំឱ្យមានការជ្រើសរើសស្ត្រីពីប្រទេសក្រៅ រួមទាំងប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការនៃការខ្វះស្ត្រី។

នៅក្នុងប្រទេសកម្ពុជា ការខ្វះការអប់រំនិងការខ្វះការងារធ្វើ ប្រាក់ខែទាប នេះហើយទើបត្រូវបង្ខំចិត្តទៅរកការងារធ្វើ នៅក្រៅប្រទេស។ ប៉ុន្តែប្រព័ន្ធទេសន្តរប្រវេសន៍ការងារស្របច្បាប់នៅក្នុងតំបន់មិនសូវបើកចំហរ ជាពិសេសសម្រាប់ស្ត្រី គឺមានន័យថា ទេសន្តរប្រវសន៍ដើម្បីរៀបការគឺជាជម្រើសមួយសម្រាប់នារីខ្មែរជាច្រើនដែលស្វែងរកការងារនៅក្រៅប្រទេស។

ប្រទេសកម្ពុជានិងប្រទេសចិនហាមឃាត់ការរៀបអាពាហ៍ពិពាហ៍តាមរយះមេខ្យល់ ហើយបានដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីរារាំងស្ត្រីខែ្មរមិនឱ្យរៀបការជាមួយនឹងបុរសចិន តាមរយះមេខ្យល់។ ក្រៅពីបញ្ហាទាក់ទងនឹងសិទ្ធិ គោលនយោបាយទាំងនេះបានធ្វើឱ្យស្ត្រីដែលមានបំណងធ្វើទេសន្តរប្រវេសន៍ ងាកទៅរកសេវាពីភ្នាក់ងារខុសច្បាប់ដែលរកស៊ីដោយគ្មានតម្លាភាពនិងគ្មានការទទួលខុសត្រូវ។ ទោះបីជាភស្តុតាងក្រៅផ្លូវការបង្ហាញថា ស្ត្រីខ្មែរមួយចំនួនដែលបានរៀបការដោយបង្ខំនៅក្នុងប្រទេសចិន ហាក់បីដូចជាមានភាពសប្បាយរីករាយក៏ដោយ ការសិក្សាស្រាវជ្រាវខាងលើបានចងក្រងចំណុចអវិជ្ជមាននៃការមិនបានត្រួតពិនិត្យដិតដល់ចំពោះមេខ្យល់។

ស្ត្រីខ្មែរដែលត្រូវបានសម្ភាសន៍គឺត្រូវបានមេខ្យល់បោកប្រាស់និងបង្ខិតបង្ខំឱ្យរៀបការ តាមកម្រិតខុសៗគ្នា។ ស្ត្រីខ្លះគិតថាពួកគាត់មកប្រទេសចិនដើម្បីធ្វើការងារ ប៉ុន្តែក្រោយមកដឹងថា ពួកគាត់ត្រូវរៀបការទៅ   វិញ។ ស្ត្រីខ្លះទៀតត្រូវបានគេប្រាប់ថា ពួកគាត់ត្រូវតែរៀបការ មុននឹងអាចរកការងារធ្វើបាននៅក្នុងប្រទេសចិន ប៉ុន្តែតាមពិត ការរៀបការជាមួយនឹងជនជាតិចិនមិនអាចផ្តល់សិទ្ធិឱ្យធ្វើការងារបានភ្លាមទេនៅក្នុងប្រទេសចិនឡើយ គឺត្រូវរងចាំយ៉ាងហោចណាស់ក៏ ៥ ឆ្នាំឡើងទៅដែរ។ លើសពីនេះទៅទៀត ស្ថានភាពនៃការរៀបការបង្ហាញថា មានភាពខុសគ្នាពីអ្វីដែលបានពិភាក្សាគ្នាពីដំបូង។

ការដកហូតលិខិតឆ្លងដែន ការបង្អត់អាហារ ការហាមឃាត់ការទាក់ទងនិងការផ្លាស់ទី រួមនឹងការគម្រាមឱ្យសងការចំណាយថ្លៃធ្វើដំណើរ គឺជាកត្តាបង្ខំឱ្យស្ត្រីខ្មែរត្រូវតែរៀបការ។ កត្តាទាំងនេះរួមជាមួយនឹងស្ថានភាពទិដ្ឋាការដែលចូលទៅប្រទេសចិនក្នុងឋានៈជាអ្នកទេសចរណ៍ ធ្វើឱ្យស្ត្រីគ្មានជម្រើសណាក្រៅពីរៀបការដើម្បីបានស្នាក់នៅរយះពេលយូរនៅក្នុងប្រទេសចិន។

នាងចាន់ធីបានរៀបរាប់ពីបទពិសោធន៍របស់នាងក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជា។ «មីងម្នាក់បានប្រាប់ខ្ញុំថា បុរសទាំងនោះមកជ្រើសរើសប្រពន្ធ។ ខ្ញុំមានការភ្ញាក់ផ្អើល យើងមិនអាចរកការងារធ្វើទេ»។

*ចាន់ធី មិនមែនជាឈ្មោះពិតទេ

IOMX បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមរយះឈុតវីឌីអូ នៅក្នុងប្រទេសកម្ពុជា ដោយជំរុញឱ្យស្រ្តីក្មេងៗស្វែងរកព័ត៌មាន មុនពេលសម្រេចចិត្តធ្វើទេសន្តរប្រវេសន៍។

Connect With Us

Editor’s choice

Joey where are they now

Where are they now?: Joey, Philippines

In 2015 when IOM X was just a few months old we brought together 20 youth leaders from all 10 ASEAN countries in Bangkok for the IOM X ASEAN Youth Forum. The goal was to connect with amazing young people who were passionate about social change and the issue of human trafficking and to share … Continue reading “Where are they now?: Joey, Philippines”